ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី៥៣ អាណត្តិទី២


ថ្ងៃពុធ ៩រោច ខែភទ្របទ ឆ្នាំច សំរឹទិ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨
ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី៥៣ អាណត្តិទី២ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងមានវត្តមានអញ្ជើញចូលរួម ដោយឯកឧត្តម អភិបាលរងខេត្ត លោកអភិបាល ក្រុង/ស្រុក ប្រធាន លោកស្រីប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត តំណាង កងកំលាំងគ្រប់លំដាប់អាវុធទាំង ៣ ស្ថាប័ន្ត និងលោកមេឃុំ/ចៅសង្កាត់ ផងដែរ ។