កម្ពុជាទទួលបានពានរង្វាន់បីពីពិព័រណ៍ចិន-អាស៊ាន លើកទី១៣


ក្រសួងពាណិជ្ជកម្ម មានសេចក្តីសោមនស្សសូមជម្រាបជូនសាធារណជនថា ក្រសួងបានដឹកនាំគណៈប្រតិភូគណៈកម្មការអន្តរក្រសួង, សិល្បករខ្មែរ, និងវិស័យឯកជន ដើម្បីចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី១៣ ដែលបានប្រព្រឹត្តិឡើងកាលពីថ្ងៃទី ១១-១៤ ខែកញ្ញា ឆ្នាំ២០១៦ នៅទីក្រុងណាន់នីង ខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ដោយទទួលបានជោគជ័យគួរជាទីមោទនៈ។
នាឱកាសបញ្ចប់ពិព័រណ៍ គណៈកម្មការរៀបចំពិព័រណ៍ចិន-អាស៊ាន បានប្រកាសផ្ដល់ពានរង្វាន់ចំនួនបី ជូនដល់ព្រះរាជាណាចក្រកម្ពុជាយើងគឺ៖
១. ពានរង្វាន់ល្អប្រសើរ លើការរៀបចំអ្នកស្វែងរកដៃគូធ្វើធុរកិច្ច (Best Visitor Organizer)
២. ពានរង្វាន់ល្អប្រសើរ លើការរៀបចំពន្លាជាតិ (Best City of Cham Pavilion)
៣. ពានរង្វាន់ល្អប្រសើរ ស្ដីពីការជំរុញសហប្រតិបត្តិការវិនិយោគ (Best Promotion on Investment Cooperation)
ពានរង្វាន់ទាំងនេះ គឺជាកិត្តិយសដ៏ឧត្តុង្គឧត្តម និងជាសក្ខីភាពដែលឆ្លុះបង្ហាញពីកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងឋានៈជាប្រធានគណៈកម្មការអន្តរក្រសួង។ ក្រសួងនឹងខិតខំបន្តកិច្ចការចូលរួមពិព័រណ៍ឱ្យទទួលបានជោគជ័យនៅឆ្នាំក្រោយៗទៀត ដើម្បីលើកស្ទួយកិត្តយសជាតិ ដើម្បីជំរុញសកម្មភាពពាណិជ្ជកម្ម ក៏ដូចជាទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរណ៍បរទេស ឲ្យមកបណ្តាក់ទុនវិនិយោគ និងចូលមកទស្សនាប្រទេសកម្ពុជាឱ្យកាន់តែច្រើនឡើង។

j5

j

j2

j4

j3