យុទ្ធនាការផ្សព្វផ្សាយស្ដីពី ច្បាប់ចរាចរណ៍ផ្លូវគោក


នៅក្នុងទីរួមខេត្តកោះកុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង
បានសហការ ជាមួយលេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រោមអធិបតីភាព លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងនគរបាលចរាចរណ៍ក្រុងខេមរភូមិន្ទ បានចុះធ្វើយុទ្ធនាការ និងផ្សព្វផ្សាយច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក នៅតាមទីប្រជុំជន បេនឡាន ផ្សារដងទង់ និងមុខមហោស្រពស្ថិតនៅក្នុងទីរួមខេត្តកោះកុង ដោយបានចែកខិតបណ្ណពាក់ពន្ធ័ និងច្បាប់ចរាចរណ៍ផ្លូវគោក និងមានកម្មវិធីចែកមួកសុវត្ថិភាព។
ថ្ងៃអង្គារ ៨ រោច ខែភទ្របទ ឆ្នាំចសំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨