ប្រជាពលរដ្ឋរស់នៅទីក្រុងប៉ារីស៖ មិនខ្លាចអ្នកណាធ្វើបាតុកម្ម ឬគម្រាមកំហែង ដាច់ខាតត្រូវតែទៅជួបសម្តេចតេជោ ហ៊ុន សែន


(ប៉ារីស)៖ ប្រជាពលរដ្ឋរស់នៅសង្កាត់១៣ នាទីក្រុងប៉ារីស ប្រទេសបារាំង បានថ្លែងថា ពួកគាត់មិនខ្លាចអ្នកណាធ្វើបាតុកម្ម ឬគម្រាមកំហែង ហើយដាច់ខាតត្រូវតែទៅជួប សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅពេលលោកមកចូលរួមកិច្ចប្រជុំនៅទីក្រុងប៊្រុយសែល ប្រទេសប៊ែលហ្ស៊ិក ហើយគ្មានការទិញដូរ ឬបង្ខំឲ្យចួលរួមនោះទេ។ ពួកគាត់បានថ្លែងបញ្ជាក់ថា ការដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រីដែលនិយាយគឺធ្វើពិតប្រាកដ។

ការចេញមកបង្ហាញវីដេអូ សម្តែងសមានចិត្តចំពោះសម្តេចតេជោ ហ៊ុន សែន របស់ក្រុមប្រជាពលរដ្ឋរស់នៅទីក្រុងប៉ារីស ក្នុងប្រទេសបារាំង នាពេលនេះ បានធ្វើឡើងបន្ទាប់ពីពួកគាត់ទទួលដំណឹងថា សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM) លើកទី១២ នៅប្រ៊ុយសែល ប្រទេសប៊ែលហ្ស៊ិក នៅថ្ងៃទី១៧ ដល់ ១៩ ខែតុលា ឆ្នាំ២០១៨ ខាងមុខនេះ។

ប្រជាពលរដ្ឋទាំងនោះ បានសម្តែងការគាំទ្រចំពោះការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ហើយចាត់ទុកថា សម្តេចជាមេដឹកនាំដែលបានខិតខំប្រែងប្រែងដឹកនាំប្រទេសកម្ពុជា ភ្លើងសង្រ្គាម រហូតដល់ក្លាយជាប្រទេសមានការអភិវឌ្ឍជាបន្តបន្ទាប់ ហើយស្មើមុខស្មើមាត់នៅលើឆាកអន្តរជាតិ៕