ឯកឧត្តម សុខ ឥសាន ចាត់ទុកថា ការអនុញ្ញាតឱ្យទណ្ឌិត សម​ រង្សី ចូលប្រជុំ IPU គឺជាការរំលោភសិទ្ធិប្រជាធិបតេយ្យប្រជាជនកម្ពុជា​ និងបំពានលើឯករាជ្យ​ និងអធិបតេយ្យភាពជាតិកម្ពុជា


រហូតមកដល់ពេលនេះ​ ទណ្ឌិត សម​ រង្ស៊ី គ្មានតួនាទីអ្វីដល់តិចតួច​ ក្នុងការមានមុខចូលប្រជុំនៅលើវេទិកានានាជាថ្នាក់អន្តរជាតិ​ ពីព្រោះទណ្ឌិត សម​ រង្ស៊ី មិនមែនជាតំណាងប្រជាជនកម្ពុជាឡើយ​ ។ ទណ្ឌិត សម​ រង្ស៊ី គ្រាន់តែជាជនក្បត់ជាតិខ្មែរ​ និងជាជនពនេចរគ្មានស្រុកទេស​និងជាអាយ៉ងដាច់ថ្លៃរបស់ពួកបរទេសចក្រព័ត្រអនត្តរភាពនិយមអន្តរជាតិតែប៉ុណ្ណោះ​ ។

ដូច្នេះ​ ការដែលមានអ្នកអនុញ្ញាតឲ្យទណ្ឌិត សម​ រង្ស៊ី ចូលប្រជុំនៅក្នុងវេទិកា​ IPU. គឺជាការរំលោភសិទ្ធិប្រជាធិបតេយ្យរបស់ប្រជាជនកម្ពុជា​ និងគឺជាការបំពានលើឯករាជ្យ​និងអធិបតេយ្យភាពជាតិកម្ពុជាយ៉ាងងងើល​ព្រមទាំងរំលោភច្បាប់អន្តរជាតិដែលប្រធានប្រជុំ​IPU. ត្រូវទទួលខុសត្រូវទាំងស្រុងលើតួនាទីលំអៀងនយោបាយរបស់ខ្លួន​ ដោយគ្មានការខ្មាស់អៀន​ ។

​ គណបក្សប្រជាជនកម្ពុជាសូមគាំទ្រយ៉ាងពេញទំហឹងចំពោះការតវ៉ាដ៏មឺុងម៉ាត់របស់គណប្រតិភូសភាកម្ពុជាដែលបានទៅចូលរួមប្រជុំជាផ្លូវការក្នុងអង្គប្រជុំ​ IPU ក្នុងនាមជាតំណាងស្របច្បាប់របស់ប្រជាជនកម្ពុជា​ ហើយសូមថ្កោលទោសយ៉ាងដាច់អហង្ការចំ​ពោះអាកប្បកិរិយាល្មើសច្បាប់របស់ជនលំអៀងខាងនយោបាយនិងមនោគមន៏វិជ្ជាអន្តរជាតិ​ ។