ឯកឧត្តម សុខ ឥសាបានអះអាងថា គណបក្សប្រជាជនកម្ពុជា បានអនុវត្តព្រះរាជបណ្តាំ និងព្រះរាជតម្រិះរបស់ ព្រះបរមរតនកោដិ


ភ្នំពេញ)៖ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨នេះ បានអះអាងថា គណបក្សប្រជាជនកម្ពុជា បានអនុវត្តព្រះរាជបណ្តាំ និងព្រះរាជតម្រិះរបស់ ព្រះបរមរតនកោដិ ដោយប្តេជ្ញាការពាររដ្ឋធម្មនុញ្ញ របបរាជានិយម និងលទ្ធិប្រជាធិបតេយ្យ។

ឯកឧត្តម សុខ ឥសាន បានលើកឡើងយ៉ាងដូច្នេះថា៖ «គណបក្សប្រជាជនកម្ពុជា​ ប្រកាន់ខ្ជាប់គោលជំហរធ្វើជាសុខដុមនីយកម្មសង្គមកម្ពុជា ដោយផ្អែកលើនយោបាយបង្រួបបង្រួមជាតិ​ ការផ្សះផ្សារជាតិ និងវប្បធម៌សន្ទនា​។ ប៉ុន្តែ​ការបង្រួបបង្រួមជាតិ​ ការផ្សះផ្សារជាតិ ​និង​វប្បធម៌សន្ទនា​ត្រូវតែផ្អែកលើគោលការណ៍ច្បាស់លាស់​នោះ គឺតាមគោលការណ៍លទ្ធិប្រជធិបតេយ្យ និងនីតិរដ្ឋ​»

ឯកឧត្តមបានបន្តថា «នេះហើយ គឺជាព្រះរាជបណ្តាំរបស់ព្រះបរមរតនកោដិ ​ដែលបន្សល់ឲ្យកូនចៅគណបក្សប្រជាជនកម្ពុជា អនុវត្តតរៀងទៅ​។ ហេតុដូច្នេះហើយ​បានជា គណបក្សប្រាជនកម្ពុជា ប្តេជ្ញាការពាររដ្ឋធម្មនុញ្ញ និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញឲ្យបានជាដាច់ខាត និងប្តេជ្ញាដើរតាមគន្លងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ​ ទោះបីក្រុមណា​ជនណានិយាយអ្វីក្រៅពីនេះក៏ដោយ​ដែលនេះ គឺជាសិទ្ធិនិយាយរបស់ពួកគេនិយាយ​»