កម្មវិធី​បើក​សិក្ខា​សាលា​បំប៉ន​គ្រូ​ថ្នាក់​ទី​១ ស្ដីពី​ការ​អនុវត្ត​សាកល្បង​កញ្ចប់​សម្ភារៈ​អំណាន​ថ្នាក់​ដំបូង​


កំពង់​ធំ៖ សិក្ខា​សាលា​បំប៉ន​គ្រូ​ថ្នាក់​ទី​១ ស្ដីពី​ការ​អនុវត្ត​សាកល្បង​កញ្ចប់​សម្ភារៈ​អំណាន​ថ្នាក់​ដំបូង ត្រូវ​បាន​រៀប​ចំ​ឡើង ក្នុង​គោលដៅ​​បង្កើន​សមត្ថភាព​គ្រូ​បង្រៀន​ថ្នាក់​ទី​១ទាំង​អស់ សម្រាប់​ការ​អនុវត្ត​សាកល្បង​កម្មវិធី​អំណាន​ថ្នាក់​ដំបូង ដោយ​ប្រើប្រាស់​សៀវភៅ “​អាន-សរសេរ” ភាសា​ខ្មែរ​ថ្នាក់​ទី​១ និង​សម្ភារៈ​អំណាន​បន្ថែម ក្នុង​ន័យ​លើក​កម្ពស់​គុណភាព​ការ​បង្រៀន​ និង​រៀន​នៅ​ថ្នាក់​ដំបូង​នៃ​ការ​អប់រំ​បឋមសិក្សា។

កម្មវិធី​បើក​សិក្ខាសាលា​នេះ ត្រូវ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធីបតីភាព​ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា នា​ព្រឹក​ថ្ងៃ​អង្គារ ៧​កើត ខែ​អស្សុជ ឆ្នាំ​ច សំរឹទ្ធិស័ក ព.ស.​២៥៦២ នៅ​សាលា​គរុកោលស្យ និង​វិក្រឹតការ ខេត្ត​កំពង់​ធំ៕