ភ្នំពេញ: ក្រោយពីក្រុមប្រឆាំង តែងតែនិយាយក្ដែងៗ ថាសហភាពអឺរ៉ុប នឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើកម្ពុជា ស្រាប់តែពេលនេះសហភាព អឺរ៉ុបផ្ដល់ភាពអនុគ្រោះ ពន្ធរហូតដល់ឆ្នាំ២០២៧ នោះឯកឧត្តម សុខ ឥសានអ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា បានចំអកតបវិញថាតើ អស់លោកប្រឆាំងទាំង ក្នុងនិងក្រៅប្រទេសភ្លឺភ្នែក ហើយប្ញនៅ ?
ឯកឧត្តម សុខ ឥសាន បានលើកឡើងតាមរយ:បណ្ដាញ សង្គមតេឡេក្រាមនៅរាត្រីថ្ងៃទី៤ តុលានេះថាសភាពាណិជ្ជកម្មសហភាពអឺរ៉ុប បន្តផ្តល់ភាពអនុគ្រោះពន្ធ EBA ដល់កម្ពុជារហូត ដល់ឆ្នាំ ២០២៧ ដោយផ្អែកលើស្ថានភាព សេដ្ឋកិច្ចកម្ពុជាលោក ឯកអគ្គរដ្ឋទូតសហភាព អឺរ៉ុបបានមានប្រសាសន៏ ថាសភាពាណិជ្ជកម្មសហភាព អឺរ៉ុបនឹងបន្តផ្តល់ភាពអនុគ្រោះពន្ធ EBA ដល់កម្ពុជារហូតដល់ឆ្នាំ ២០២៧ ។
ឯកឧត្តម សុខ ឥសានបញ្ជាក់ថាបើយ៉ាងដូច្នេះ តើពួកប្រឆាំងនិងពួក អមិត្តទាំងក្នុងនិងក្រៅប្រទេសបាន ភ្លឺភ្នែកហើយឬនៅ ? ដូច្នេះ បើកម្ពុជានៅទទួលបានភាពអនុគ្រោះពន្ធEBA តទៅទៀត មានន័យថា នៅកម្ពុជាគ្មានការរំលោភ សិទ្ធិមនុស្ស ទេហើយលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជាក៏មិនដើរថយក្រោយ អ្វីដែរ ដូចពួកប្រឆាំងគ្រប់ប្រភេទនិយាយនោះដែរ៕