ឯកឧត្តម សុខ ឥសាន៖ ប្រសិនបើរដ្ឋធម្មនុញ្ញ មិនត្រូវបានគោរពនិងឲ្យតម្លៃទេ គូរលើកយកភស្តុតាងជាក់ស្តែងមកបញ្ជាក់ ជាជាងការវាយប្រហារដោយគ្មានហេតុផល


ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា ប្រសិនបើរដ្ឋធម្មនុញ្ញ មិនត្រូវបានគោរពនិងឲ្យតម្លៃទេ អ្នកវិភាគគួរតែលើកភស្តុតាងជាក់ស្តែងមកបញ្ជាក់ ជាជាងការវាយប្រហារ ដោយគ្មានហេតុផល។
ឯកឧត្តម បានអះអាងថា ចាប់តាំងពីឆ្នាំ១៩៩៣មក អ្នកដឹកនាំ រួមទាំងប្រជាពលរដ្ឋបានចូលរួមគោរពរដ្ឋធម្មនុញ្ញ បានយ៉ាងខ្ជាប់ខ្ជួន។ លោក បន្តថា ប្រសិនបើរដ្ឋធម្មនុញ មិនត្រូវបានឲ្យតម្លៃ ដូចការលើកឡើងរបស់អ្នកវិភាគមែននោះ ម្ល៉េះប្រទេសជាតិ ក៏មិនស្ថិតស្ថេរ ហើយប្រជាជន ក៏មិនអាចរស់នៅប្រកបដោយសុខសន្តិភាព រហូតដល់សព្វថ្ងៃនេះដែរ។