គណៈប្រតិភូគណៈកម្មការទី៥ព្រឹទ្ធសភា ជួបជាមួយនឹងអាជ្ញាធរប្រចាំច្រកទ្វារព្រំដែនអានសេះ នៅស្រុកជាំក្សាន្ត


នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ នៅច្រកទ្វារព្រំដែនអានសេះ ស្ថិតនៅឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្ត ព្រះវិហារ គណៈប្រតិភូគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា (ហៅកាត់គណៈកម្មការទី៥ព្រឹទ្ធសភា) ដឹកនាំដោយឯកឧត្តម ឈិត គឹមយាត អនុប្រធានគណៈកម្មការ បានអញ្ជេីញជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរប្រចាំច្រកទ្វារព្រំដែនអានសេះ ដឹកនាំដោយលោក វុធ តារ៉ា ប្រធានស្នាក់ការច្រកទ្វារព្រំដែនអានសេះ ដើម្បីសិក្សាស្វែងយល់ឲ្យកាន់តែស៊ីជម្រៅលើវិស័យជំនាញរបស់គណៈកម្មការដូចជា៖ផលលំបាក ភាពងាយស្រួលក្នុងការអនុវត្តន៍ច្បាប់អន្តោប្រវេសន៍ និងការគ្រប់គ្រងជនបរទេស ការផ្សព្វផ្សាយព័ត៌មាន ការទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ ការគ្រប់គ្រងពលករខ្មែរឆ្លងដែនទៅធ្វើការនៅប្រទេសថៃ និងបញ្ហាប្រឈមនានាក្នុងអនុវត្តកាងារនាពេលកន្លងមក។ បន្ទាប់មកគណៈប្រតិភូក៏បានអញ្ជេីញចុះពិនិត្យជាក់ស្តែងនៃសកម្មភាពចេញ-ចូលរបស់ភ្ញៀវជាតិ-អន្តរជាតិ និងសកម្មភាពប្រកបអាជីវកម្មរសប់ប្រជាពរដ្ឋ(កម្ពុជា-ថៃ) ព្រមទាំងស្វែយល់អំពីវឌ្ឍនភាពលេីវិស័យនានានៅច្រកទ្វារព្រំដែនអានសេះផងដែរ។