សូម​ស្វាគមន៍​ការ​ធ្វើ​មាតុភូមិ​និវត្តន៍​របស់​វីរ​កីឡា​ការិនី កែ ឡេង និង​វីរ​កីឡា​ការិនី អ៊ុក ស្រី​មុំ


សូម​ស្វាគមន៍​ការ​ធ្វើ​មាតុភូមិ​និវត្តន៍​របស់​វីរ​កីឡា​ការិនី កែ ឡេង និង​វីរ​កីឡា​ការិនី អ៊ុក ស្រី​មុំ នា​រសៀល​​ថ្ងៃ​អង្គារ ៧​កើត ខែ​អស្សុជ ឆ្នាំ​ច សំរឹទ្ធិស័ក ព.ស.២៥៦២ បន្ទាប់​ពី​ដណ្ដើម​បាន​មេដាយ​​មាស​មួយ​គ្រឿង ក្នុង​ការ​ប្រកួត​កីឡា​ប៉េតង់​ជ្រើសរើស​ជើង​ឯក​កម្រិត​ពិភពលោក លើ​វិញ្ញាសា​ទី​១ វាយ​គូនារី ២នាក់ទល់នឹង ២នាក់ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ប្រទេស​បារាំង។