អភិបាលរងខេត្តកោះកុង អញ្ជើញចុះហត្ថលេខា លើកិច្ចសហប្រតិបត្តិការរុករក ការគាស់ ការធ្វើមាតុភូមិនិវត្តន៍ នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលពលីជីវិត កាលពីសម័យសង្គ្រាមនៅកម្ពុជា


ថ្ងៃអង្គារ ៧ កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព. ស ២៥៦២ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨
លោក ផៃធូន ផ្លាមកេសន អភិបាលរង នៃគណៈអភិបាល ខេត្តកោះកុង និងលោក ដូ ថាញ់បិញ អនុប្រធានគណៈកម្មាធិការប្រជាជនវៀតណាម ខេត្តគៀងយ៉ាង បានអញ្ជើញចុះហត្ថលេខា លើកិច្ចសហប្រតិបត្តិការរុករក ការគាស់ ការធ្វើមាតុភូមិនិវត្តន៍ នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលពលីជីវិត កាលពីសម័យសង្គ្រាមនៅកម្ពុជា (រដូវប្រាំង ឆ្នាំ ២០១៨-២០១៩)។