មន្ត្រីជំនាញរបស់ក្រសួងធនធានទឹក និងឧតុនិយម និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពការងារសាងសង់ប្រឡាយមេ បសាម ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ


ថ្ងៃពុធ ៨កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០១៨ មន្ត្រីជំនាញរបស់ក្រសួងធនធានទឹក និងឧតុនិយម និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពការងារសាងសង់ប្រឡាយមេ បសាម ស្ថិតក្នុងឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

គួររំលឹកផងដែរថា ប្រឡាយមេ បសាម ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ធ្វើការសាងសង់ឡើងសម្រាប់ផ្គត់ផ្គង់ទឹកឲ្យការប្រើប្រាស់ប្រចាំថ្ងៃ និងស្រោចស្រពដំណាំកសិកម្មរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសកងទ័ព និងគ្រួសារកងទ័ព ដែលកំពុងឈរជើងការពារទឹកដីនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រឃុំមរកត ស្រុកជាំក្សាន្ត ។ ការងារសាងសង់ប្រឡាយមេ បសាម រួមមាន ៖ ជីកប្រឡាយ ០២ ខ្សែ សរុបប្រវែង ៤.៣៥០ ម និងសាងសង់សំណង់សិល្បការសរុបចំនួន ០៤ កន្លែង ។