គណៈប្រតិភូសមាជិកសភាតំបន់អាស៊ីបានមកដល់កម្ពុជាហើយ


ភ្នំពេញ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦–នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ នេះ គណៈប្រតិភូនៃបណ្តា ប្រទេសសមាជិកសភាតំបន់អាស៊ី (APA) បានធ្វើដំណើរមកដល់ព្រះរាជាណាចក្រកម្ពុជាជាបណ្តើរៗហើយ ដើម្បីចូលរួមកិច្ចប្រជុំគណៈម្មាធិការអចិន្រ្តៃយ៍ស្តីពីបទប្បញ្ញត្តិហិរញ្ញវត្ថុ និងការគ្រប់គ្រងបុគ្គលិក និងកិច្ចប្រជុំ ក្រុមប្រឹក្សាប្រតិបត្តិលើកទី១ នៃសភាតំបន់អាស៊ី ដែលសភានៃព្រះរាជាណាចក្រកម្ពុជាទទួលរៀបចំធ្វើ ជាម្ចាស់ផ្ទះ នៅថ្ងៃទី២៦ និង ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦។
គណៈប្រតិភូចំនួន ២១ប្រទេស ដែលជាសមាជិកសភាតំបន់អាស៊ី ក្នុងចំណោមប្រទេសចំនួន៤២ប្រទេស គ្រោងនឹងចូលរួមកិច្ចប្រជុំដែលសភាកម្ពុជារៀបចំធ្វើជាម្ចាស់ផ្ទះនៅ ពេលនេះ រួមមានប្រទេសអាហ្វហ្គានីស្ថាន បារ៉ែន បង់ក្លាដែស ប៊ូតាន កម្ពុជា ចិន ឥណ្ឌូណេស៊ី អ៊ីរ៉ង់ អ៊ីរ៉ាក់ កាហ្សាក់ស្ថាន កូវ៉ែត ឡាវ ប៉ាគីស្ថាន ប៉ាឡេស្ទីន រុស្ស៊ី ស្រីលង្កា អារ៉ាប៊ីសាអូឌីត ថៃ តួកគី អេមីរ៉ាតអារ៉ាប់រួម និងវៀតណាម ជាដើម។
កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ស្តីពីបទប្បញ្ញត្តិហិរញ្ញវត្ថុ និងការគ្រប់គ្រងបុគ្គលិក និងកិច្ចប្រជុំក្រុមប្រឹក្សា ប្រតិបត្តិលើកទី១នៃសភាតំបន់អាស៊ី គឺជាកិច្ចប្រជុំសំខាន់មុននឹងឈាន ដល់កិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ លើកទី២ និងមហាសន្និបាតលើកទី៩នៃសភាតំបន់អាស៊ី ដែលសភាកម្ពុជាទទួលរៀបចំធ្វើជាម្ចាស់ផ្ទះនាចុង ឆ្នាំ២០១៦នេះ នៅខេត្តសៀមរាប។
នាឱកាសនោះដែរ គណៈប្រតិភូបរទេសដែលបានអញ្ជើញមកដល់ព្រះរាជាណា ចក្រកម្ពុជា រហូតមដល់ ពេលនេះមាន ឯកឧត្តម Musuod Islami អគ្គលេខាធិការស្តីទី របស់ APA ប្រចាំទីក្រុងតេអេរ៉ង់ និងសហការី និងគណៈប្រតិភូប្រទេសមួយចំនួនដូចជា ប្រទេស អ៊ីរ៉ាក់ ប្រទេសស្រីលង្កា អេមីរ៉ាតអារ៉ាប់រួមជាដើម។ ចំណែក គណៈប្រតិភូប្រទេសផ្សេងៗទៀតនឹងអញ្ជើញ មកដល់ព្រះរាជាណាចក្រកម្ពុជា ជាបន្តបន្ទាប់នៅ ថ្ងៃអាទិត្យ ទី២៥ ខែកញ្ញា ឆ្នាំ២០១៦នេះ។
នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គេសង្កេតឃើញមានថ្នាក់ដឹកនាំអគ្គលេខាធិ ការដ្ឋានរដ្ឋសភា សមាជិកសមាជិការដ្ឋសភា ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានរង់ចំាទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ វត្តមានរបស់គណៈប្រតិភូទំាងអស់។ ការទទួល រៀបចំកិច្ចប្រជុំសភាតំបន់អាស៊ីនៅពេលនេះ គឺជាការចូល រួមចំណែកយ៉ាងសំខាន់ របស់សភាព្រះរាជាណាចក្រកម្ពុជា ក្នុងការកសាង សុខសន្តិភាព និងការអភិវឌ្ឍ នៅក្នុងតំបន់ ក៏ដូចជាពិភពលោក តាមយន្តការស្ថាប័នសភា៕

747

744

746

745