ដំណឹង​ល្អ៖ ក្រុងភ្នំពេញ​នឹងមាន​កន្លែង​ដើរ​កំសាន្ត និង​ទិញ​ទំនិញ​ដ៏​ធំ​ជា​លើកដំបូង


ភ្នំពេញ៖ ក្រុងភ្នំពេញ​នឹងមាន​កន្លែង​ដើរ​កំសាន្ត និង​ទិញ​ទំនិញ​លំដាប់​អន្តរជាតិ​ជា​លើកដំបូង ដែល​ផ្តល់​ឲ្យ​ទីក្រុង​នេះ កាន់​តែមាន​ភាពរសរវើក​នាពេល​អនាគតឆាប់ៗនេះ។

TCC នឹង​ជា​មជ្ឈមណ្ឌល​លក់ទំនិញ និង​ផ្សារ​ធំជាងគេ​នៅ​រាជធានី​ភ្នំពេញ ដែល​នឹង​សាងសង់​លើ​ផ្ទៃដី១០ហិកតា និង​គ្រោង​បោះ​ទូ​ន​វិនិយោគ១០០០លាន​ដុល្លារ​អាមេរិក។គំរោង​នេះ​ជា​ផ្នែក​មួយ នៃ​ជំនួយ​របស់​រដ្ឋាភិបាល​ចិន ដែល​នឹង​ផ្តល់ប្រាក់២០០០ដុល្លារ​អាម​រិ​ក សម្រាប់​ស្តង់​ឬ​តូប​លក់ទំនិញ​មួយ។

ទីតាំង​គំរោង​នេះ​ស្ថិតនៅ​ភូមិ​បឹង​សាឡាង សង្កាត់​ឬ​ស្សី​កែវ ខ័​ណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ។

យោងតាម​ព៌​ត​មាន​របស់​ក្រុមហ៊ុន​នេះ​បាន​ឲ្យ​ដឹងថា TCC TRIUMPH ជា​មជ្ឈមណ្ឌល​លក់ទំនិញ​អន្តរជាតិ​បោះ​ដុំ​ដ៏​ធំ​បំផុត​នៅ​ទូទាំងប្រទេស ហើយក៏​ជា​មជ្ឈមណ្ឌល​ទេសចរណ៍ និង​កន្លែង​កំសាន្ត​ធំជាងគេ​បំផុត​ផងដែរ។ វា​ជា​វិថី​ថ្មើ​ជើង​លំដាប់​អន្តរជាតិ ដែលមាន​រចនាបទ​ចំនួន១០ប្លែក​ពីគ្នា​នៅ​តំបន់​នេះ ដោយមាន​វិថី​អាហារ​លំដាប់​ពិភពលោក អាច​ញុំ​ា​អាហារ​មកពី​គ្រប់​ប្រទេស​ទាំងអស់ មជ្ឈមណ្ឌល​សេវាកម្ម​ទេសចរណ៍​ពិ​ភ ព​លោក និង​ជា​ចំណត​តំបូង​សម្រាប់​ទេសចរណ៍​ពិភពលោក ដែល​មកកាន់​ក្រុងភ្នំពេញ។

TCC TRIUMPH Commercial Center ប្រមូលផ្តុំ​ទៅដោយ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​លំនៅដ្ឋាន​ដូចជា ខុន​ដូ​លំដាប់​អន្តរជាតិ ការិយាល័យ​លំដាប់​អន្តរជាតិ ផាប់​ស្ទ្រី​ត​លំដាប់​អន្តរជាតិ២០០០ម៉ែត្រ វិថី​សិល្បៈ២០០០ម៉ែត្រ វិថី​តារា ឆាក​សម្តែង​នៅ​ភ្នំពេញ​ជាដើម។

មានប្រសាសន៍​ក្នុង​ពិធី​សម្ភោ​ធលក់​គំរោង​នេះ កាលពីពេលថ្មីៗនេះ​លោក​ហ៊ី បា​វី ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​ប្រធាន​អគ្គនាយក​កំពង់ផែ​ស្វយ័ត​ភ្នំពេញ បាន​មានប្រសាសន៍ថា គម្រោង​ពាណិជ្ជកម្ម​ថ្រា​យ​អ៊ឹម ធ្វើឡើង​សមស្រប​ទៅតាម​នឹង​គោលនយោបាយ ផ្លូវ​មួយ​ខ្សែ​ក្រ​វ៉ាត​មួយ ដែល​រដ្ឋាភិបាល​ប្រទេស​ចិន​បានលើកឡើង ដែលជា​ស្ពាន​ត​ភ្ជាប់​មិត្តភាព​រវាង​ប្រទេស​ចិន​និង​ប្រទេស​កម្ពុជា។

លោក​បន្តថា “ក្រោយពេល​គម្រោង​នេះ​សាងសង់​រួចរាល់ វា​នឹង​ក្លាយទៅជា​មជ្ឈមណ្ឌល​បោះ​ដុំ​ទំនិញ​អន្តរជាតិ​ដ៏​ធំ​មួយ នៅក្នុង​ប្រទេស​កម្ពុជា ព្រមទាំង​ក្លាយជា​មជ្ឈមណ្ឌល​ទេសចរណ៍ និង​កម្សាន្ត​ជាតិ អន្តរជាតិ។លោក​បន្តថា “ទីនេះ​ក៏​នឹង​ក្លាយទៅជា​ទីក្រុង​ទេ​សចណ៍​វប្បធម៌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា”៕