សកម្មភាពការងារមន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ


ថ្ងៃពុធ ៨កើត ខែអស្សុច ឆ្នាំច​ សំរឹទ្ធិ​ស័ក​ ព.ស​ ២៥៦២​ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨៖
-លោកស្រីប្រធានការិយាល័យផ្សព្វផ្យាយនិងសហការីចូលរួមបេីកសាលារៀនស្រែកសិករស្តីពីផលិតកម្មគ្រាប់ពូជស្រូវ (ពូជស្រូវសែនក្រអូប) និងដាំដោយប្រើឧបករណ័ដាំ មានផ្ទៃដី០,២២ ហិកតា អស់គ្រាប់ពូជ ២០គក្រ មានអ្នកចូលរួម ២៥នាក់ ស្រី្ត១០នាក់ នៅភូមិអូគន្ឋជើង សង្កាត់អូគន្ឋ ក្រុងស្ទឹងសែន
-លោកប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលនិងសហការីចូលរួមដាំដំណាំចំណីសត្វ(ស្មៅ)បង្ហាញដល់កសិករ ឈ្មោះ ឈឹម ឈួនដែន ចិញ្ចឹមគោចំនួន១៨ក្បាលនិងមានផ្ទៃដីសម្រាប់ដាំទំហ៊ំ ៥០×១០០មស្មើរនិង៥០អា
មានពូជសៅ្មចំនួន៤មុខមានដូចជា
_ ពូជ ស្មៅ ស្តាយឡូ ១៦៨
_ ពូជ ស្មៅ ឃីងក្រាស់
_ ពូជ ស្មៅ រុស្សី
_ ពូជ ស្មៅ ប៉ាស្ទ័រឡូកឬហ្គីណេ
នៅភូមិសំបូរ ឃុំបូរី ស្រុកប្រាសាទសំបូរ
-មន្រី្តសង្កាត់រដ្ឋបាលព្រៃឈើសាលាវិស័យ សហការជាមួយអាជ្ញាធរឃុំសាលាវិស័យ និងគណៈកម្មការសហគមន៍ ព្រៃឈើអូរសោម ភូមិសាលាវិស័យ ឃុំសាលាវិស័យ បានចុះពិនិត្យដីព្រៃក្នុងសហគមន៍ព្រៃឈើ ឃើញមានការ ហ៊ុំព័ទ្ធកាន់កាប់ដីព្រៃឈើក្នុងសហគមន៍ដោយមានដាំកូនសា្វយចន្ទីថ្មីៗនៅក្នុងឆ្នាំ២០១៨ នេះ។ ក្រុមការងារបានចុចយកចំណុចនិយាមកា តម្លើងផែនទី និងធ្វើការស្រាវជ្រាវរកម្ចាស់ដី ដើម្បីធ្វើការដោះស្រាយ ជាមួយគណៈកម្មការសហគមន៍ព្រៃឈើនិងអាជ្ញាធរឃុំ ស្រុក។