ពិធីក្រុងពាលីបើកការដ្ឋានសាងសង់ផ្លូវបេតុងចំនួន២ ខ្សែរ


កំពង់ស្ពឺព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែអស្សុជ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងលោកជំទាវ ឧកញ៉ា បណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ បានអញ្ជើញក្នុងពិធីក្រុងពាលីបើកការដ្ឋានសាងសង់ផ្លូវបេតុងចំនួន២ ខ្សែរ៖

ខ្សែរទីមួយ (ផ្លូវលេខ១៤៣) ចាប់ពីមុខមន្ទីរធម្មការ ដល់វត្តម្រំខាងត្បូង។

ខ្សែរទីពីរ (ផ្លូវលេខ១០៦) ចាប់ពីមន្ទីរសាធារណការ ដល់ ស្ពានតូច។

ផ្លូវទាំងពីរខ្សែនេះ ត្រូវចំណាយ អស់ថវិកាសរុប ប្រមាណ ៣៤០០០០$ (សាមសិបបួនម៉ឺនដុល្លា)។

ក្នុងឱកាសនោះដែរ លោកជំទាវក៏បានជូននូវក្រមា និងថវិកា១ម៉ឺនរៀលជូលដល់បងប្អូនប្រជាពលរដ្ឋ្ និងកម្មករផងដែរ ។