គាំទ្រ! រដ្ឋាភិបាលកម្ពុជា ចាប់បញ្ជូនជនជាតិចិនអុកឡុកជិត៩១នាក់ ទៅប្រទេសដើមកំណើតវិញហើយ


យោងតាមនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨នេះ បានបណ្ដេញជនជាតិចិនចំនួន៩១នាក់ ចេញពីប្រទេសកម្ពុជា ក្រោយបង្ក្រាបបានពាក់ព័ន្ធបទល្មើសចាប់ជំរិតគំរាមទារប្រាក់ តាមប្រព័ន្ធអ៉ីនធីណេត កាលពីពេលកន្លងទៅថ្មីៗនេះ។

សេចក្ដីរាយការណ៍ពីភ្នាក់ងារ សារព័ត៌មាន ដែលបានចុះទៅយកព័ត៌មានផ្ទាល់អំពីការបណ្ដេញជនជាតិចិន ​ចេញពីកម្ពុជាទៅប្រទេសដើមកំណើតវិញ ក៏បានឲ្យដឹងដែរថា ជនជាតិចិនទាំងអស់នោះ ត្រូវបានកម្លាំងនគរបាលអន្ដោប្រវេសន៍ បង្ក្រាបបានកាលពីពេលកន្លងទៅ ពាក់ព័ន្ធ​បទល្មើសចាប់ជំរិតគំរាមទារប្រាក់តាមប្រព័ន្ធអ៉ីនធីណេត។

សូមជម្រាបថា នេះមិនមែនជាលើកទី១នោះទេ ដែលកម្លាំងនគរបាល នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ក្រសួងមហាផ្ទៃ បានធ្វើការបណ្ដេញជនជាតិបរទេស ចេញពីកម្ពុជា ក្រោយរកឃើញថា បានប្រព្រឹត្តអំពើខុសច្បាប់ និងលួចចូលមកស្នាក់នៅ ព្រមទាំងធ្វើការដោយគ្មានច្បាប់អនុញ្ញាតនៅក្នុងប្រទេសកម្ពុជា ព្រោះថាកាលពីពេលកន្លងទៅការបណ្ដេញចេញនេះ ក៏ត្រូវបានធ្វើជាបន្ដបន្ទាប់ផងដែរ។