ប្រជាពលរដ្ឋជិត៦០០គ្រួសារដែលរងផលប៉ះពាល់ ដោយគ្រោះទឹកជំនន់បានទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា


យោងតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាឯកឧត្តម ថង សាវុន ប្រធានគណកម្មាធិការសាខាកាកបាទកម្ពុជាខេត្តរតនគិរីនិងជាអភិបាលខេត្តបានអញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាទៅចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ចំនួន ៥៧០គ្រួសារមកពីឃុំចំនួន២របស់ស្រុកតាវែងគឺឃុំតាវែងលើនិងឃុំតាវែងក្រោម។

ពិធីចែកអំណោយមនុស្សធម៌នេះធ្វើឡើងនៅព្រឹកថ្ងៃទី ១៨ខែតុលាឆ្នាំ ២០១៨ នៅបរិវេណអនុវិទ្យាល័យតាវែង។

មានប្រសាសន៍ទៅកាន់ប្រជាពលរដ្ឋនាឱកាសនេះឯកឧត្តម ថង សាវុនបានពាំនាំមកនូវបណ្ដាំផ្ញើសាកសួរសុខទុក្ខពី
សំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាជូនចំពោះបងប្អូនប្រជាពរដ្ឋរងគ្រោះទាំងអស់ដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់និងជួយដោះស្រាយរាល់ការលំបាកខ្វះខាតរបស់ជនរងគ្រោះនៅទូរទាំងប្រទេស ដែលរងគ្រោះដោយគ្រោះធម្មជាតិនិងឧបទ្ទវហេតុផ្សេងៗបានទាន់ពេលវេលានិងប្រកបដោយប្រសិទ្ធភាព។

ជាក់ស្តែងក្នុងពេលនេះគ្រោះមហន្តរាយកើតមានឡើង សម្ដេចប្រធានបានចុះផ្ដល់អំណោយមនុស្សធម៌ដោយផ្ទាល់ដល់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានដែលរងគ្រោះ ជាបន្តបន្ទាប់។​ហើយថ្ងៃនេះទោះបីមិនបានអញ្ជើញចុះមកផ្ទាល់ក៏ដោយតែសម្តេចប្រធានបានចាត់ឱ្យឯកឧត្តមនិងសហការីគណកម្មាជិការសាខាកាកបាទក្រហមកម្ពុជាខេត្តនាំយក
អំណោយមនុស្សធម៌របសកាកបាទក្រហមកម្ពុជាមកចែកជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះក្នុងស្រុកតាវែងនេះឲ្យបានទាន់ពេលវេលាដើម្បីរួមចំណែកសម្រាលបន្ទុកលើបញ្ហាជីវភាពរស់នៅរបស់បងប្អូនដែល នេះបង្ហាញពីមនោសញ្ចេទនា ផ្សារភ្ជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត។

ឯកឧត្តម ថង សាវុន មានប្រសាសន៍បញ្ជាក់ថាទាំងពេលកន្លងមកនិងបច្ចុប្បន្នសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតតែងតែខិតខំប្រឹងប្រែងជាដ៏រាបលើវិស័យ មនុស្សធម៌ តាម
រយៈការអំពាវនាវដល់សប្បុរសជនគ្រប់មជ្ឈដ្ឋានដើម្បីគៀរគររកមូលនិធិសម្រាប់ប្រតិបត្តិការលើផ្នែមនុស្សធម៌ជួយដល់ជនរងគ្រោះគ្រប់ប្រភេទដោយពុំមានប្រកាន់ឬរើសអើងបក្សពួកនិន្នកា​រនយោបាយជាតិសាសន៍ និងវណ្ណៈពណ៌សម្បុរអ្វីឡើយ ពោលឲ្យតែប្រជាពលរដ្ឋរស់នៅលើទឹកដីកម្ពុជាហើយទទួលរងគ្រោះគឺសុទ្ធតែទទួលបានការជួយសង្គ្រោះពីកាកបាទក្រហមកម្ពុជាគ្រប់ៗក្រុមគ្រួសារ។ ហើយបេសកម្មមនុស្សធម៌របស់កាកបាទក្រហមកម្ពុជានៅតែបន្តសកម្មភាពរបស់ខ្លួនជាបន្តបន្ទាប់ទៀតដើម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះនៅតាមមូលដ្ឋានដ៏ទៃទៀតដែលកំពុងតែត្រូវការ ការជួយសង្រ្គោះពកាកបាទ ក្រហមកម្ពុជា។​

ឯកឧត្តមប្រធានគណកម្មាធិការសាខាកាក​បាទក្រហមខេត្តនិងប្រតិភូអមដំណើរក៏បានអញ្ជើញចែកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជាដល់ប្រជាពលរដ្ឋរងគ្រោះ៥៧០គ្រួសារ ដោយគ្រួសារនិមួយៗទទួលបានអង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០ កំប៉ុង សារុង ១ក្រមា ១មុង ១ភួយ​។