អភិបាល​រាជធានីភ្នំពេញ​ បានចូលរួម​ពិធីសំណេះសំណាលជាមួយមន្ត្រីរាជការចំណុះរដ្ឋបាលខណ្ឌឫស្សីកែវ


ព្រឹក​ថ្ងៃព្រហស្បតិ៍្ត ០៩កើត ខែ​អស្សុជ​ ឆ្នាំច សំរឹទ្ធិ​ស័ក ព.ស២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​១៨ ខែតុលា​ ឆ្នាំ​២០១៨ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃ​គណៈអភិបាល​រាជធានីភ្នំពេញ​ បានចូលរួម​ពិធីសំណេះសំណាលជាមួយមន្ត្រីរាជការចំណុះរដ្ឋបាលខណ្ឌឫស្សីកែវ ព្រមទាំងចែកបណ្ណសរសើរ និងថវិកាផ្តល់ដោយក្រុមប្រឹក្សាប្រឡងប្រណាំងអនុវត្តគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព​ ជូនដល់សង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ ដែលមានស្នាដៃក្នុងការបំពេញការងារ៕