ឯកឧត្តម ឡេង ប៊ុនតេង អញ្ជើញចូលរួមកម្មវិធីសំណេះសំណាល និងចែកទេយ្យទានរបស់ព្រះចៅអធិការវត្ត ពោធិ៍យារ៉ាម


នៅព្រឹកថ្ងៃសុក្រ១០កើត ខែអស្សុក ឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម ឡេង ប៊ុនតេង ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះជួយសង្កាត់ជ្រោយចង្វារ លោកចៅសង្កាត់ ចៅសង្កាត់រង រួមជាមួយអាជ្ញាធរសង្កាត់.ភូមិ បានអញ្ជើញចូលរួមកម្មវិធីសំណេះសំណាល និង ចែកទេយ្យទានរបស់ព្រះចៅអធិការវត្ត ពោធិ៍យារ៉ាម( វត្តចាស់ ) ដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន៨៥ គ្រួសារស្ថិតនៅបរិវេនវត្តពោធិ៍យារ៉ាមភូមិ១ សង្កាត់ជ្រោយចង្វារ។