អភិបាលរាជធានីភ្នំពេញ បានជួបសម្ដែងការគួរសមជាមួយ ឯកឧត្ដម KUMAMARU YUJI ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំប្រទេសកម្ពុជា


នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦នេះ ឯកឧត្ដមអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានជួបសម្ដែងការគួរសមជាមួយ ឯកឧត្ដម KUMAMARU YUJI ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបញ្ចប់បេសកកម្មការទូតរបស់ខ្លួន។
នាឱកាសដ៏មានអត្ថន័យនេះ ឯកឧត្តមអភិបាលបានថ្លែងអំណរគុណដល់ប្រជាជន និងប្រទេសជប៉ុនដែលតែងតែជួយគាំទ្រកម្ពុជាក្នុងការអភិវឌ្ឍលើវិស័យនានា ជាពិសេសហេដ្ឋារចនាសម្ព័ន្ធនៅរាជធានីភ្នំពេញ។ ឯកឧត្តមអគ្គរដ្ឋទូតជប៉ុនក៏បានសម្ដែងការគួរសម និងអរគុណដល់ប្រមុខរាជរដ្ឋាភិបាលដែលតែងស្វាគមន៍វត្ដមានជប៉ុនជាដៃគូក្នុងកិច្ចការអភិវឌ្ឍន៍ ព្រមទាំងការទូតនាឱកាសបេសកកម្មរបស់ឯកឧត្តមផងដែរ៕

p-27-09-2016-3

p-27-09-2016-4

p-27-09-2016-6

p-27-09-2016-5

p-27-09-2016-7

p-27-09-2016-8

p-27-09-2016-1

p-27-09-2016-2