បងប្អូនប្រជាពលរដ្ឋខ្មែរជាច្រើនមកពីបណ្តាប្រទេសផ្សេងៗគឺបានបង្ហាញពីមោទនភាពរបស់ប្រទេសកម្ពុជា


នៅលើទឹកដីប្រទេស បែលហ្ស៊ិក គឺក្នុងពេលដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញមកចូលរួមប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី 12 ឃើញថា មានបងប្អូនប្រជាពលរដ្ឋខ្មែរជាច្រើនមកពីបណ្តាប្រទេសផ្សេងៗគឺបានបង្ហាញពីមោទនភាពរបស់ប្រទេសកម្ពុជាដែលដឹកនាំដោយសម្ដេចតេជោនាយករដ្ឋជាច្រើននៅក្នុងទ្វីបអ៉ឺរ៉ុប​រួមមានដូចជា អាល្លឺម៉ង់ ស្វីស អង់គ្លេស បារាំង ជាដើម។ល។

សកម្មភាពទាំងនេះបានបានបង្ហាញអោយឃើញយ៉ាងច្បាស់ថា ប្រជាពលរដ្ឋខ្មែរយើងដែលរស់នៅក្រៅប្រទេសបានគាំទ្របង្ហាញ ការគោរព ស្រឡាញ់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានដឹកនាំប្រទេសជាតិឲ្យមានការរីកចម្រើនរហូតដល់សព្វថ្ងៃនេះ។ ហើយតាមរយៈការអញ្ជើញចូលរួមប្រជុំកំពូលអាស៊ីអឺរ៉ុបនៅពេលនេះ គឺបានបង្ហាញពីមោទនភាពរបស់ប្រទេសកម្ពុជាដែលដឹកនាំដោយសម្ដេចតេជោនាយករដ្ឋមន្ត្រី៕