លោកជំទាវ ភឿង សកុណា បានអមដំណើរសម្តេចពិជ័យសេនា ទៀ បាញ់ និងសម្តេចចៅហ្វាវាំង គង់ សំអុល ចុះពិនិត្យមើលការងារសាងសង់សំណង់វិមានឈ្នះឈ្នះ ដែលត្រៀមរៀបចំពិធីសម្ពោធជាផ្លូវការ នាថ្ងៃទី២៩-៣០ និង៣១ ខែធ្នូ ឆ្នាំ២០១៨


លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអមដំណើរសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំងចុះពិនិត្យមើលការងារសាងសង់សំណង់វិមានឈ្នះឈ្នះ ដែលត្រៀមរៀបចំពិធីសម្ពោធជាផ្លូវការ នាថ្ងៃទី២៩-៣០ និង៣១ ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចតេជោនាយករដ្ឋមន្ត្រី។
រាជធានីភ្នំពេញ ថ្ងៃអាទិត្យ ១២កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨។