សកម្មភាពនៃកិច្ចដំណើរការកែលម្អ ប្រព័ន្ធធារាសាស្ត្រ ស្រែក្រសាំង ក្នុងស្រុកសៀុមបូក ខេត្តស្ទឹងត្រែង


សកម្មភាពនៃកិច្ចដំណើរការកែលម្អ និងថែទាំប្រចាំ (O&M) នៅប្រព័ន្ធធារាសាស្ត្រ ស្រែក្រសាំង ស្ថិតក្នុងឃុំស្រែក្រសាំង ស្រុកសៀុមបូក ខេត្តស្ទឹងត្រែង ។ ប្រព័ន្ធនេះមាន ទំនប់អាងទឹកប្រវែង ១.០៥០ ម, ប្រឡាយមេ ០២ ខ្សែ សរុបប្រវែង ២.១២០ ម, ប្រឡាយរង ០១ ខ្សែ ប្រវែង ១.៦១៥ ម និងសំណង់សិល្បការសរុបចំនួន ១២ កន្លែង ។ ប្រព័ន្ធធារាសាស្ត្រ ស្រែក្រសាំង មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវប្រមាណ ៤០០ ហិកតា ។

ថ្ងៃអាទិត្យ ១២កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០១៨ ។