មន្រ្តីជំនាញក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ បានចុះពិនិត្យវាយតម្លៃបញ្ចប់ការងារជួសជុលបន្ទាន់ប្រព័ន្ធធារាស្រ្ត អូរក្តារ


រសៀលថ្ងៃអាទិត្យ ១២ កើតខែ អស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ មន្រ្តីជំនាញក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ និងអាជ្ញាធរដែនដីស្រុកក្រូចឆ្មារ បានចុះពិនិត្យវាយតម្លៃបញ្ចប់ការងារជួសជុលបន្ទាន់ប្រព័ន្ធធារាស្រ្ត អូរក្តារ ស្ថិតនៅក្នុងឃុំជំនីក ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ ។ សូមបញ្ជាក់ថា ប្រព័ន្ធធារាសាស្ត្រ អូរក្តារ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវប្រាំងចំនួន៣៥០ហិកតា ។