លោកជំទាវ ឃួន សុដារី នឹងដឹកនាំគណៈប្រតិភូគណបក្សប្រជាជនកម្ពុជា ចេញទៅចូលរួលរួមក្នុងមហាសន្និបាត អាយកាប់ លើកទី១០ នៅប្រទេសរុស្ស៊ី រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ ២៧ ខែតុលា


(ភ្នំពេញ)៖ លោកជំទាវ ឃួន សុដារី សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណបក្សប្រជាជនកម្ពុជា (CPP) និងជាអនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃអង្គការសន្និសីទអន្តរជាតិ នៃគណបក្សនយោបាយអាស៊ី (អាយកាប់-ICAPP) នឹងដឹកនាំគណៈប្រតិភូ CPP អញ្ជើញចូលរួមមហាសន្និបាត អាយកាប់ លើកទី១០ នៅក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី ចាប់ពីថ្ងៃទី២៤ ដល់ ២៧ ខែតុលា ឆ្នាំ២០១៨។