ក្រុមការងារបច្ចេកទេសរបស់នាយកដ្ឋានធារាសាស្រ្តកសិកម្ម សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានចុះពិនិត្យ និងវាយតម្លៃការងារកែលម្អ និងជួសជុលថែទាំប្រព័ន្ធធារាសាស្រ្តចំនួន ០៧ប្រព័ន្ធ


ថ្ងៃអង្គារ ១៤កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០១៨ ក្រុមការងារបច្ចេកទេសរបស់នាយកដ្ឋានធារាសាស្រ្តកសិកម្ម សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានចុះពិនិត្យ និងវាយតម្លៃការងារកែលម្អ និងជួសជុលថែទាំប្រព័ន្ធធារាសាស្រ្តចំនួន ០៧ប្រព័ន្ធ ក្នុងខេត្តពោធិ៍សាត់ រួមមាន៖
១. ប្រព័ន្ធធារាសាស្រ្ត គុជនប់
២. ប្រព័ន្ធធារាសាស្រ្ត ចារិក
៣. ប្រព័ន្ធធារាសាស្រ្ត ក្រូចសើច
៤. ប្រព័ន្ធធារាសាស្រ្ត អន្លុងស្វាយ
៥. ប្រព័ន្ធធារាសាស្រ្ត រំលេច
៦. ប្រព័ន្ធធារាសាស្រ្ត កំប៉ាង
៧. ប្រព័ន្ធធារាសាស្រ្ត បឹងព្រះពន្លៃ
៨.ប្រព័ន្ធធារាសាស្រ្តធ្លាម្អម។