គណៈកម្មការទី១០ព្រឹទ្ធសភា អញ្ជើញបើកកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ


នាព្រឹកថ្ងៃពុធ ១៥កើត ខែអស្សុជ​ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ គណៈកម្មការទី១០ព្រឹទ្ធសភា អញ្ជើញបើកកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ក្រោមអធិបតីភាពឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការ ដើម្បីពិនិត្យ និងសម្រេចលទ្ធផលការងារប្រចាំខែតុលា ឆ្នាំ២០១៨ នៅសាលប្រជុំគណៈកម្មការទី១០ព្រឹទ្ធសភា។