រាជរដ្ឋាភិបាលផ្តល់ពូជស្រូវជាង៦៥តោន ជូនប្រជាពលរដ្ឋនៅឃុំចំនួន៤ ក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ,​ ថ្ងៃនេះអាជ្ញាធរចុះចែកជូនផ្ទាល់ដៃ


(ត្បូងឃ្មុំ)៖ រដ្ឋបាលខេត្តត្បូងឃ្មុំ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨នេះ បានចុះចែកជូនស្រូវ គម្រោងស្បៀងបម្រុងកម្ពុជារបស់រាជរដ្ឋាភិបាល ចំនួន៦៥,១៥០គីឡូក្រាម ជូនប្រជាពលរដ្ឋនៅឃុំទាំង៤ របស់ស្រុកក្រូចឆ្មារ។

ការចុះចែកនេះដឹកនាំដោយ ​ឯកឧត្តម ហាក់​ សុខមករា អភិបាលរង​ខេត្តត្បូងឃ្មុំ អមដំណើរដោយលោកអនុប្រធាន​ មន្ទីរកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ​ខេត្ត, មន្ត្រីកសិកម្មស្រុក និងលោកអភិបាលរងស្រុក​ លោកមេឃុំ ជូនដល់ប្រជាពលរដ្ឋនៅឃុំទាំង៤ ក្នុងស្រុកក្រូចឆ្មារ រួមមាន ឃុំប៉ើស១​​​ ឃុំស្វាយឃ្លាំង​ ឃុំឈូក និងឃុំទួលស្នួល សរុបចំនួន​៧១១គ្រួសារ​។

ក្នុងឱកាសនោះ ឯកឧត្តម ហាក់ សុខមករា បានឲ្យដឹងថា ពូជស្រូវទាំងអស់នេះ ដែលជាអំណោយរបស់​រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់​សម្តេច​តេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃ​កម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តម ហាក់ សុខមករា ក៏បានដឹកនាំក្រុមការងារ ​បន្តចុះពិនិត្យ​ថ្នាលបណ្តុះកូនថ្នាំជក់​របស់ប្រជាកសិករ ក្នុងឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ដែលកន្លងមកដែលបានឧបត្ថមពូជថ្នាំជក់ដោយ​ ឧបនាយរដ្ឋមន្រី ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង។

ជាលទ្ធផល ពិនិត្យ​ឃើញជាគ្រប់ថ្នាលបណ្តុះថ្នាំជក់ មានការលូតលាស់ល្អ តាម​តម្រូវការ​ប្រជាកសិករមានការសប្បាយរីករាយ និង​​ថ្លែងអំណគុណ ចំពោះឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា យ៉ាងក្រៃលែងដែលបានឧបត្ថម្ភដល់ពួកគាត់៕​