កិច្ចប្រជុំពិគ្រោះយោបល់ឆ្នាំ ២០១៨ កម្មវិធីអ្នកស្ម័គ្រចិត្ត KOICA ប្រចាំប្រទេសកម្ពុជា


រាជធានីភ្នំពេញ ៖ កិច្ចប្រជុំពិគ្រោះយោបល់ឆ្នាំ ២០១៨ កម្មវិធីអ្នកស្ម័គ្រចិត្ត KOICA ប្រចាំប្រទេសកម្ពុជា ពិភាក្សាលើកិច្ចសហប្រត្តិបត្តិការរវាងក្រសួងអប់រំ យុវជន និងកីឡា និងទីភ្នាក់ងារសហប្រត្តិបត្តិការអន្តរជាតិកូរ៉េ KOICA ដោយរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ បានបញ្ជូនអ្នកស្ម័គ្រចិត្តកូរ៉េ មកបំពេញការងារនៅក្រសួងអប់រំ យុវជន និងកីឡា ចាប់តាំងពីឆ្នាំ២០០៣ រហូតមកដល់ពេលនេះមានចំនួន៣៥១នាក់ លើជំនាញដូចជា ភាសាកូរ៉េ អប់រំសុខភាពសិក្សា វិទ្យាសាស្ត្រ កីឡា គំនូរ កំព្យូទ័រ អភិវឌ្ឍន៍អន្តរជាតិ អប់រំកុមារតូច និងតៃក្វាន់ដូ។

កិច្ចប្រជុំនេះប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ នៅសណ្ឋាគារសុខាភ្នំពេញ។