ពិធី​ចុះ​អនុស្សរណៈយោគយល់​ត្រី​ភាគី​ស្ដីពី​ការ​​​​​ឧបត្ថម្ភ​សៀវភៅ​អង់គ្លេស ដល់​គ្រឹះស្ថាន​មធ្យម​សិក្សា​​បឋម​ភូមិ​នៅ​កម្ពុជា


រាជធានី​ភ្នំពេញ៖ ពិធី​ចុះ​អនុស្សរណៈយោគយល់​ត្រី​ភាគី​ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​គោលដៅ​​​​ផ្ដល់​សៀវភៅ​ទៅ​កាន់​សាលា​រៀន​មធ្យម​សិក្សា​បឋមភូមិ​ដែល​ជា​សាលា​រៀន​គោលដៅ​ទូទាំង​ប្រទេស​កម្ពុជា ផ្ដល់​ការ​បំប៉ន និង​ការ​បណ្ដុះបណ្ដាល​ដល់​បណ្ណារក្ស​នៅ​តាម​សាលា​រៀន​គោល រៀប​ចំ​ និង​សាកល្បង​កម្មវិធី​កែ​លម្អ និង​ការ​ដាក់​ឱ្យ​ប្រើប្រាស់​បណ្ណាល័យ​សាធារណៈ​។

ពិធី​ចុះ​អនុស្សរណៈយោគយល់​ត្រី​ភាគី​ ត្រូវ​បាន​​ផ្ដល់​កិត្តិយស​ចុះ​ហត្ថលេខា​ដោយ​ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ដំណាង​អង្គការ​សកម្មភាព​សម្រាប់​បឋម​សិក្សា​នៅ​កម្ពុជា និង​អង្គការ​មូលនិធិ​អាស៊ី នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១​រោច ខែ​អស្សុជ ឆ្នាំ​ច សំរឹទ្ធិស័ក ព.ស.​២៥៦២ នៅ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា៕