វគ្គ​ផ្សព្វផ្សាយ​ពី​គ្រោះ​ថ្នាក់​នៃ​គ្រឿង​ញៀន​ខុស​ច្បាប់​ នៅ​តាម​គ្រឹះស្ថាន​សិក្សា


ប៉ៃលិន៖ ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​ជា​សមាជិក​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន បាន​រៀប​ចំ​វគ្គ​ផ្សព្វផ្សាយ​ពី​គ្រោះ​ថ្នាក់​នៃ​គ្រឿង​ញៀន​ខុស​ច្បាប់​នៅ​តាម​គ្រឹះស្ថាន​សិក្សា​ ដើម្បី​​រួម​ចំណែក​អនុវត្ត​យុទ្ធសាស្ត្រ​ជាតិ ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន សំដៅ​ធ្វើ​យ៉ាងណា​ឱ្យ​សាលារៀន​ជា​សាលា​ពណ៌​បៃតង មិន​មាន​ការ​ជួញ​ដូរ ការ​ផលិត និង​ការ​ប្រើប្រាស់​គ្រឿង​ញៀន​ខុស​ច្បាប់៕

វគ្គ​ផ្សព្វផ្សាយ​ពី​គ្រោះ​ថ្នាក់នេះត្រូវ​បាន​រៀប​ចំ​ឡើង ក្រោម​អធិបតីភាព​លោក​ជំទាវ​ សឿ សុជាតា អនុ​រដ្ឋ​លេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ​ព្រមទាំង​​តំណាង​អាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន​ខុសច្បាប់ នា​​ថ្ងៃ​ព្រហស្បតិ៍ ១​រោច ខែ​អស្សុជ ឆ្នាំច សំរឹទ្ធិស័ក នព្វស័ក ព.ស. ២៥៦២ នៅមន្ទីរ​អប់រំ​ យុវជន និង​កីឡា ខេត្ត​ប៉ៃលិន ដោយ​​មាន​ការចូលរួមពីមន្រ្តីអប់រំ មន្រ្តីពាក់ព័ន្ធ និងយុវជនតាមវិទ្យាល័យ សរុបចំនួន ២៥០នាក់៕