សកម្មភាពនៃកិច្ចដំណើរការកែលម្អ ប្រព័ន្ធធារាសាស្ត្រ ទំនប់កញ្ចំ ក្នុងស្រុកពារាំង​ ខេត្តព្រៃវែង


សកម្មភាពនៃកិច្ចដំណើរការកែលម្អ និងថែទាំប្រចាំ (O&M) ប្រព័ន្ធធារាសាស្ត្រ ទំនប់កញ្ចំ ស្ថិតក្នុងឃុំកញ្ចំ ស្រុកពារាំង​ ខេត្តព្រៃវែង ។ ប្រព័ន្ធនេះ​មាន ទំនប់អាងទឹកប្រវែង ៧០០ ម ប្រឡាយមេប្រវែង ៣.៦០០ ម សំណង់បង្ហៀរ ០១ កន្លែង ប្រវែង ៩៤ ម និងសំណង់ទ្វារទឹក ១០ កន្លែង ។

ប្រព័ន្ធធារាសាស្ត្រ ទំនប់កញ្ចំ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សា ១.៨០០ ហិកតា និងស្រូវប្រាំង ៤៦០ ហិកតា ។

ថ្ងៃចន្ទ ៥រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០១៨ ។