លោកជំទាវ ស៊ឹង ស៊ីយុត អញ្ជើញជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាឃុំទាំង១០​ នៃស្រុកសូទ្រនិគម


នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨​​ លោកជំទាវ ស៊ឹង ស៊ីយុត លេខាធិការគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាឃុំទាំង១០​ នៃស្រុកសូទ្រនិគម​ ដើម្បីស្វែងយល់អំពីការអនុវត្តគោលនយោបាយភូមិឃុំ​មានសុវត្ថិភាព​ ការអភិវឌ្ឍតាមគោយនយោបាយវិមជ្ឈការ​ វិសហមជ្ឈការ​ ការអនុវត្តតួនាទីភារកិច្ច​របស់ក្រុមប្រឹក្សាឃុំ​ ផ្សព្វផ្សាយរបាយការសកម្មភាពការ​ងារ​របស់ព្រឹទ្ធសភានៅចន្លោះសម័យប្រជុំលើកទី១​ និងលើកទី២​នីតិកាលទី​៤​ នៅសាលាឃុំដំដែក​ ស្រុកសូទ្រនិគម ខេត្តសៀមរាប។
ក្នុងឱកាសនោះ លោកជំទាវ​ បានជម្រាបជូនក្រុមប្រឹក្សាឃុំអំពីប្រសាសន៍សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើលទី៧៣​ ទីក្រុងញ៉ូវយ៉ក​ កាលពីថ្ងៃទី២៨​ ខែកញ្ញា​ ឆ្នាំ២០១៨​កន្លងទៅ។
​ ជាមួយគ្នានោះដែរ​ លោកជំទាវ លេខាធិការគណៈកម្មការទី៧ព្រឹទ្ធសភា​ បាននាំយកទស្សនាវដ្តីព្រឹទ្ធសភា និងថវិកាមកជូនដល់ក្រុមប្រឹក្សាឃុំចំនួន៦៦នាក់​ ក្នុងម្នាក់ៗទទួលបានថវិកា​២០.០០០រៀល​ និងឧបត្ថមក្នុងកម្មវិធីចំនួន ២៨០.០០០រៀល​ ដែលចំណាយថវិកាសរុបចំនួន១.៦០០.០០០រៀល​។