ការដ្ឋានសាងសង់បង្គន់សាធារណៈនៅសួនច្បារព្រះនាងប្រាជ្ញាបារមី សម្រេចបាន ៨០%


គិតត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ការដ្ឋានសាងសង់បង្គន់សាធារណៈនៅសួនច្បារព្រះនាងប្រាជ្ញាបារមី សម្រេចបាន ៨០%។ បង្គន់សាធារណៈនេះ មានបន្ទប់ស្ត្រីចំនួន ១០ បន្ទប់ទឹកបុរសចំនួន ១០ កន្ថោរនោមចំនួន ១០ និងបន្ទប់ជនពិការចំនួន ១។

ការដ្ឋាននេះ នឹងខិតខំបញ្ចប់នៅពាក់កណ្តាលខែវិច្ឆិកា និងត្រៀមដាក់អោយប្រើប្រាស់នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលខាងមុខ។