ឯកឧត្តមរដ្ឋមន្ត្រី លឹម គានហោ បើកកិច្ចប្រជុំក្នុងក្របខ័ណ្ឌទូទាំងប្រទេស


ព្រឹកពុធ ៧រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១៨ កិច្ចប្រជុំក្នុងក្របខ័ណ្ឌទូទាំងប្រទេស បានប្រារព្ធធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្ត្រី លឹម គានហោ ដើម្បី ៖
១- ត្រួតពិនិត្យ និងវាយតម្លៃលើសក្តានុពលទឹកពាក់ពន្ធ័នឹងការងារបង្កបង្កើនផលស្រូវរដូវវស្សា ក្នុងន័យធ្វើយ៉ាងណាដើម្បីធានាបានល្អប្រសើរ ចប់ចុងចប់ដើម ទោះបីកន្លងមកមានកន្លែងខ្លះជួបនូវជំនន់ដោយទឹកទន្លេ, ទឹកភ្លៀង និងរាំងស្ងួត ។
២- ត្រៀមលក្ខណៈ និងមានវិធានការទុកជាមុន ដើម្បីការអនុវត្តរដូវប្រាំង ២០១៨-២០១៩ អាចដំណើរការបានទៅដោយរលូន ទោះបីតាមការព្យាករនៅក្នុងឆ្នាំថ្មី ២០១៩ ស្ថានភាពអាកាសធាតុមិនមានអំណោយផលប្រសើរក្តី ពិសេសពាក់ពន្ធ័នឹងការធ្វើស្រូវប្រាំងដើមរដូវ ។
៣- តាមរយៈនៃការប្រជុំនេះឯកឧត្តម លោកជំទាវ អស់លោកទាំងអស់ ដែលជាប្រធានមុខព្រួញតាមបណ្តារាជធានី-ខេត្ត នឹងចុះបេសកកម្មផ្ទាល់ដើម្បីឲ្យការអនុវត្តកាន់តែមានប្រសិទ្ធភាពឡើងថែមទៀត ។