ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: រៀបចំ វេទិកាសិល្ប:លើកទី៣


កាលពីព្រឹកថ្ងៃពុធ ៧រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ នៅក្រសួងវប្បធម៌ និងវិចិត្រសិល្ប: មានរៀបចំ វេទិកាសិល្ប:លើកទី៣ ក្រោមប្រធានបទ វិស័យឯកជនដើម្បីវិស័យសិល្ប:វប្បធម៌ ដែលពិធីនេះប្រព្រឹត្តទៅក្រោមអធិបតី លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោកជំទាវ អាន ឡឺមែត្រ តំណាងអង្គការយូណេស្កូ ប្រចាំនៅកម្ពុជា ព្រមទាំងមានវត្តមានថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ និងតំណាងវិស័យឯកជនជាច្រើនរូប។