សម្ដេចតេជោនាយករដ្ឋមន្រ្ដីលើកឡើងថា ឆ្នាំនេះកម្ពុជានឹងមិនមានជំនន់ ទន្លេមេគង្គទេ ប៉ុន្តែអាចមានជំនន់ទឹកភ្លៀងនៅតាមកន្លែងមួយចំនួន


ភ្នំពេញ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៦–ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានអះអាងថា ក្នុងឆ្នាំនេះកម្ពុជាមិនមានជំនន់ ទន្លេមេគង្គនោះទេ ប៉ុន្តែបើមានគឺជំនន់ទឹកភ្លៀងនៅតាមតំបន់ខ្លះតែប៉ុណ្ណោះ ខណៈដែលការព្យាករណ៍ កម្ពស់ទឹកហាក់មិនមានការ ហក់ឡើងទៀតនោះទេ។
ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសកលវិទ្យាល័យឯកទេសនៃកម្ពុជា នាព្រឹក ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៦ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តាមស្ថានភាព ទឹកឆ្នាំនេះ ទឹកជំនន់ទន្លេមេគង្គអាចចប់ហើយ ខណៈដែល ក្រសួងធនធានទឹក និងឧតុនិយម កំពុងអន្តរាគមន៍ បូមទឹក បំពេញដាក់អាងស្តុក ដើម្បីរក្សាទឹកទុក។
សម្ដេចតេជោបានលើកឡើងថា សម្រាប់ឆ្នាំនេះ គ្រោះទឹកជំនន់មិនមានទៀតនោះទេ ហើយបើសិន ជាមាន គឺមានត្រឹមតែជំនន់ទឹកភ្លៀងនៅតំបន់ខ្លះតែប៉ុណ្ណោះ ដែលការព្យាករណ៍ កាលពីដើមរដូវឃើញថា ទឹកនៅរាជធានីភ្នំពេញមានកម្ពស់ ត្រឹមតែ៩,៣០ម៉ែត្រ ហើយកម្ពស់ទឹកដែលឡើងដល់កម្រិតអតិបរមា កាលពីថ្ងៃទី២២ ខែកញ្ញា កន្លងមកនេះ បានត្រឹមតែ៨,១៣ម៉ែត្រប៉ុណ្ណោះ។
សម្តេចអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យចូលរួមទាំងអស់គ្នា ដើម្បីថែរក្សាទឹកទុក សម្រាប់ប្រើប្រាស់ ក្នុងការ បង្ករបង្កើនផល ជាពិសេសការធ្វើស្រូវរដូវប្រាំងនាពេលខាងមុខ។
សម្ដេចបានបន្ថែមថា “ដូច្នេះស្ថានភាពនេះតម្រូវឱ្យក្រសួងធនធានទឹក និងឧតុនិយមបានធ្វើអន្តរាគមន៍ ពីរអាទិត្យ រួចមកហើយ សម្រាប់ការបូមទឹកមួយចំនួន ដើម្បីបំពេញអាងតាមដង ទន្លេមេគង្គ ទន្លេបាសាក់ ទន្លេ សាប របស់យើងនេះ។
អីចឹង ដើម្បីតម្រូវការធ្វើស្រែប្រាំង ធ្វើស្រែបណ្តេញទឹករបស់ប្រជាពលរដ្ឋ យើងត្រូវមានអន្តរាគមន៍ មួយចំនួន។ ប៉ុន្តែអន្តរាគមន៍នោះមិនគ្រប់គ្រាន់ទេ ប្រជាជនខ្លួនឯងទប់ទឹកដើម្បីប្រើប្រាស់ សម្រាប់ បង្កបង្កើនផល មិនថាស្រែវស្សា ស្រែបណ្តេញទឹក ឬស្រែប្រាំង នោះទេ។”
ទាក់ទងនឹងការរៀបចំព្រះរាជពិធីបុណ្យអុំទូកវិញ សម្តេចតេជោបានប្រកាសថា បើទោះបីស្ថានភាព ទឹកក្នុងឆ្នាំនេះយ៉ាងណាក៏ដោយ ក៏ត្រូវតែរៀបចំព្រះរាជពិធីបុណ្យអុំទូកឱ្យ ខាងតែបានហើយសម្ដេច បានអំពាវ នាវដល់អ្នកដែលមានបំណងមកចូលរួមក្នុង ពិធីបុណ្យអុំទូក សូមមកចូលរួមក្នុងពិធីបុណ្យ អុំទូកឱ្យបានសប្បាយរីក រាយទាំងអស់គ្នា។
ឯកឧត្តម ចាន់ យុត្ថា នាយកខុទ្ទកាល័យ និងជាមន្ត្រីអ្នកនាំពាក្សក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ក្រសួងបានត្រៀមចែកសម្បកបាវប្រមាណជាង៤០ម៉ឺនបាវ ដើម្បីច្រកដី ទប់ស្ទាក់ទឹក តាមដៃទន្លេនៅ រដូវទឹកស្រក កុំឱ្យទឹកហូរត្រឡប់ចូលទៅទន្លេវិញ។
ឯកឧត្តមបានបន្ដថា ទន្ទឹមនឹងនេះ ក្រសួងក៏បានត្រៀមរួចជាស្រេចនូវគ្រឿងចក្រមួយចំនួន ដើម្បីទប់ទំនប់ នៅតាមដៃទន្លេធំៗ ដែលវិធានការនេះគឺធ្វើឡើង ដើម្បីរក្សាទឹកទុកនៅតាមអាងនានា កុំឱ្យខ្វះខាតទឹក ដូចឆ្នាំកន្លងទៅបន្ដទៀត៕

samdec-hun-sen-03-10-2016-6

samdec-hun-sen-04-10-2016-3

samdec-hun-sen-03-10-2016-1

samdec-hun-sen-04-10-2016-1

samdec-hun-sen-04-10-2016-2

samdec-hun-sen-04-10-2016-4

samdec-hun-sen-04-10-2016-5

samdec-hun-sen-04-10-2016-8

samdec-hun-sen-04-10-2016-6

samdec-hun-sen-04-10-2016-7

samdec-hun-sen-04-10-2016-9