ឯកឧត្តមបណ្ឌិត ហង់ ជួន ណារ៉ុនជួបសំណេះសំណាលជាមួយគ្រូបង្វឹក កីឡាករ កីឡាការិនីជ័យលាភីអំពីការប្រកួតកីឡាតៃជិពិភពលោក


នារសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៦ នៅទីស្ដីការក្រសួង ឯកឧត្តមបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឲ្យគណៈប្រតិភូកីឡាតៃជិរួមមានគ្រូបង្វឹក កីឡាករ កីឡាការិនី បានចូលជួបសម្តែងការគួរសម និងសំណេះសំណាល ដែលពួកគាត់បានទទួលជ័យលាភីអំពីការប្រកួតកីឡាតៃជិពិភពលោកលើកទី០៦ នៅសាធារណរដ្ឋប្រជាមានិតចិន កាលពីពេលថ្មីៗកន្លងទៅ។
ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់គណៈប្រតិភូទាំងអស់ដែលអាចទទួលបានជ័យលាភីក្នុងព្រឹត្តិការណ៍ប្រកួតកីឡាលក្ខណៈអន្តរជាតិ ដែលលទ្ធផលនេះកើតចេញអំពីការខិតខំប្រឹងប្រែងរបស់គ្រូបង្វឹក កីឡាករ កីឡាការិនី ទាំងអស់។

m

m1

m2