លោកជំទាវ មិថុនា ភូថង អញ្ជើញចុះជួប សួរសុខទុក្ខ និងសំណេះសំណាល ជាមួយ លោក វន់ យ៉ង់ មេភូមិស្ទឹងវែង ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅគេហដ្ឋាន


ខេត្តកោះកុង៖ ព្រឹកថ្ងៃព្រហស្បតិ៍ ៨ រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២
ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណះអភិបាលខេត្ត បានអញ្ជើញចុះជួប សួរសុខទុក្ខ និងសំណេះសំណាល ជាមួយ លោក វន់ យ៉ង់ មេភូមិស្ទឹងវែង ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅគេហដ្ឋាន ភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ដោយមានការចូលរួមអមដំណើរជាមួយ លោក កុក សំអាន ប្រធានក្រុមប្រឹក្សាក្រុង ,លោក ឈេង សុវណ្ណដា អភិបាលក្រុងខេមរភូមិន្ទ,សមាជិកក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ ,អភិបាលរងក្រុងខេមរភូមិន្ទ ,លោកចៅសង្កាត់ ចៅសង្កាត់រង ,ក្រុមប្រឹក្សាសង្កាត់ស្ទឹងវែង ,លោកអនុភូមិ និងជំនួយការភូមិស្ទឹងវែង ។