សម្តេច ភក្តី សាយឈុំ អញ្ជើញប្រារព្ធពិធីបុណ្យគម្រប់ខួប៧ថ្ងៃ ឧទ្ទិសកុសលជូនចំពោះដូងវិញ្ញាណក្ខន្ធ ឧបាសក សាយ គឹមស៊ាន


រសៀលថ្ងៃព្រហស្បតិ៍ ៨រោច ខែអស្សុជ ឆ្នាំច សំរឹទិ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងក្រុមគ្រួសារបានប្រារព្ធពិធីបុណ្យគម្រប់ខួប៧ថ្ងៃឧទ្ទិសកុសលជូនចំពោះដូងវិញ្ញាណក្ខន្ធឧបាសក សាយ គឹមស៊ាន ដែលត្រូវជាបងប្រុសបង្កើតរបស់សម្តេច ដែលបានទទួលមរណភាព កាលពីថ្ងៃសៅរ៍ ៣រោច ខែអស្សុជ ឆ្នាំច សំរឹទិ្ធស័កព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង០០:៤៥ នាទី រំលងអាធ្រាត្រ ក្នុងជន្មាយុ៧៨ឆ្នាំ ដោយរោគាពាធ។
ពិធីបុណ្យគម្រប់ខួប៧ថ្ងៃប្រារព្ធធ្វើនៅវត្តបទុមវតី ដែលស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។