ឯកឧត្តម ជា ជេដ្ឋ បានអញ្ជើញបន្តចូលរួមវេទិកាទន្លេឈានថាង លើកទី២ ឆ្នាំ២០១៨


នាថ្ងៃអាទិត្យ ១១រោច ខែអស្សុជ ឆ្នាំច សំរឹទិ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨ គណៈប្រតិភូគណៈកម្មការទី២ព្រឹទ្ធសភា ដឹកនាំដោយ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការ បានអញ្ជើញបន្តចូលរួមវេទិកាទន្លេឈានថាង លើកទី២ ឆ្នាំ២០១៨ (The Second 2018 Qiantang River Forum) ក្រោមប្រធានបទ ការវិនិយោគ និងអភិវឌ្ឍន៍ឆ្ពោះទៅកាន់ពិភពលោកក្រោមគំនិតផ្តួចផ្តើមផ្លួវមួយ ខ្សែក្រវាត់មួយ នៅទីក្រុងហាងចូវ (Hangzhou) ខេត្តជឺជៀង (Zhejiang) នៃសាធារណរដ្ឋប្រជាមានិតចិន។

ក្នុងអង្គវេទិកានាឱកាសនេះ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈប្រតិភូ បានអញ្ជើញថ្លែងសុន្ទរកថាស្តីអំពី «កិច្ចសហប្រតិបត្តិការលើការវិនិយោគ និងសមត្ថភាព ក្រោមគំនិតផ្តួចផ្តើមផ្លូវមួយ ខ្សែក្រវាត់មួយរបស់ប្រទេសចិន»។