ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន អញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល ជាមួយប្រជាពលរដ្ឋ និងផ្តល់អំណោយដល់គ្រួសារប្រជាជនងាយរងគ្រោះ


នៅព្រឹកថ្ងៃទី ៣ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល ជាមួយប្រជាពលរដ្ឋ និងផ្តល់អំណោយដល់គ្រួសារប្រជាជនងាយរងគ្រោះ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានអញ្ជើញចូលថ្វាយបង្គំនិងប្រគេនទេយ្យទានចំពោះព្រះសង្ឃដែលគង់នៅវត្តព្រែកតូច ព្រមទាំងអញ្ជើញត្រួតពិនិត្យទីកន្លែងដែលនឹងសាងសង់នាពេលឆាប់ៗ ខាងមុខ សួនច្បារសត្វហង្ស ដែលមានទីតាំងនៅក្នុងឃុំព្រែកគយ ស្រុកស្អាង ខេត្រកណ្តាល។