លោកជំទាវ ឃួន សុដារី បានដឹកនាំគណ:ប្រតិភូរដ្ឋសភាកម្ពុជាអញ្ជើញទៅចូលរួមសន្និសីទពិភពលោកនៃសមាជិកសភាស្រ្តី នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស


នៅព្រឹកថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ
លោកជំទាវ ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា និងជាប្រធានក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្រ្តី បានដឹកនាំគណ:ប្រតិភូរដ្ឋសភាកម្ពុជាអញ្ជើញទៅចូលរួមសន្និសីទពិភពលោកនៃសមាជិកសភាស្រ្តី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសភាវេសមិនស្ទើ (Westminster) ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ដោយផ្តោតលើប្រធានបទស្តីពី «ការពង្រឹងទស្សនៈវិស័យ ឆ្ពោះទៅរកការផ្លាស់ប្តូរស្ថានភាពស្រ្តី»។