អ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសិក្ខាសាលា ស្តីពី «អ្នកនាំពាក្យសកម្មឆ្ពោះទៅប្រសិទ្ធភាព ជាមួយនឹងកិច្ចថែរក្សា និងលើកតម្កើងអធិបតេយ្យ ឯករាជ្យ និងមោទនជាតិ»


នៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ការិយាល័យអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានរៀបចំសិក្ខាសាលា និងពិគ្រោះយោបល់ ស្តីពី «អ្នកនាំពាក្យសកម្ម ឆ្ពោះទៅប្រសិទ្ធភាពជាមួយនឹងកិច្ចថែរក្សា និងលើកតម្កើងអធិបតេយ្យ ឯករាជ្យ និងមោទនជាតិ»។

សិក្ខាសាលានេះ ដឹកនាំដោយ ឯកឧត្តម ផៃ សុីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។

សិក្ខាសាលានេះ ប្រព្រឹត្តឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅវិមានសន្តិភាព មានការអញ្ជើញចូលរួមពីសំណាក់អ្នកនាំពាក្យមកពីបណ្តាក្រសួង-ស្ថាប័ន ព្រមទាំងតំណាងប្រព័ន្ធផ្សព្វផ្សាយនានា ដែលកំពុងដំណើរការនៅប្រទេសកម្ពុជាផងដែរ៕