សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ទៅ​ប្រជុំ​អាស៊ាន​លើក​ទី​៣៣ នៅ​សិ​ង្ហ​បុរី ពីថ្ងៃ​១៣-១៥​វិច្ឆិកា​


សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា ទៅ​ប្រទេស​សិង្ហ​បុរី ដើម្បី​ចូលរួម​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៣ ចាប់ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨​។ ប្រធានបទ​នៃ​កិច្ចប្រជុំ​នេះ​គឺ «​ភាពរឹងមាំ និង នវានុវត្តន៍​របស់​អា​ស៊ាន​»​។

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ពី​ក្រសួងការបរទេស អ្នក​ដែល​ទៅជា​មួយ​ប្រមុខ​រដ្ឋាភិបាល រួមមាន ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេសឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ឯកឧត្តម ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ និង​មន្ត្រីជាន់ខ្ពស់​ជាច្រើន​ទៀត​។
​សេចក្តីប្រកាស​ព័ត៌មាន បញ្ជាក់ថា ក្រៅពី​កិច្ចប្រជុំ​អាស៊ាន មេដឹកនាំ​កម្ពុជា ក៏​នឹងមាន​កិច្ចប្រជុំ​ដាច់ដោយឡែក​ផ្សេងទៀត ជាមួយ​មេដឹកនាំ​តាម​បណ្តា​ប្រទេសមួយ​ចំនួន​ផងដែរ​៕