មន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បានដំណើរការម៉ាស៊ីនបូមទឹកស្ថានីយបណ្តែតនៅតាមដងស្ទឹងមង្គលបូរី


មន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បានដំណើរការម៉ាស៊ីនបូមទឹកស្ថានីយបណ្តែតនៅតាមដងស្ទឹងមង្គលបូរី ដើម្បីបូមទឹកពីស្ទឹងមង្គលបូរី ទៅសង្គ្រោះដំណាំស្រូវវស្សារបស់កសិករដែលបានដាំដុះលើកទី ២ ចំនួន ២.៤៥០ ហិកតា នៅក្នុងឃុំរហាត់ទឹក និងឃុំភ្នំតូច ស្រុកមង្គលបូរី ។

ថ្ងៃអង្គារ ៦កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០១៨ ។