ឯកឧត្តម​សាស្រ្តាចារ្យ​ លឹម ពុយ រួមជាមួយ​ ឯកឧត្តម​ ឈា​ ប៊ុនរិទ្ធ​ បានដឹកនាំក្រុ​មការងារបច្ចេកទេសក្រសួង​ និងមន្ទីរធនធានទឹក និងឧតុនិយម​ខេត្តកំពង់ស្ពឺ​ ចុះពិនិត្យ និងសិក្សាស្វែងយល់ពីស្ថានភាពផ្លូវទឹកធម្មជាតិ នៅផ្នែកខាងលើនៃស្ទឹងព្រែកត្នោត​


ថ្ងៃ​ អង្គារ ០៦កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៣​ ខែវិច្ឆិកា ឆ្នាំ ២០១៨ ឯកឧត្តម​សាស្រ្តាចារ្យ​ លឹម ពុយ ទីប្រឹក្សាក្រសួង រួមជាមួយ​ ឯកឧត្តម​ ឈា​ ប៊ុនរិទ្ធ​ អគ្គនាយកកិច្ចការបច្ចេកទេស បានដឹកនាំក្រុ​មការងារបច្ចេកទេសក្រសួង​ និងមន្ទីរធនធានទឹក និងឧតុនិយម​ខេត្តកំពង់ស្ពឺ​ ចុះពិនិត្យ និងសិក្សាស្វែងយល់ពីស្ថានភាពផ្លូវទឹកធម្មជាតិ នៅផ្នែកខាងលើនៃស្ទឹងព្រែកត្នោត​ ដែលរួមមាន៖ ពាមល្វា អូរតោង ស្ទឹងឃ្លៀច​ ស្ទឹងស្វាស្លាប់​(ពាមពូល) អូរខ្លី​ អូរស្យារ ចាន់ថ្នាល​ និងឱរ៉ាល់​ ព្រមទាំងធ្វើបច្ចុប្បន្នភាពអាងទឹក​ និងប្រព័ន្ធធារាសាស្ត្រ​មួយចំនួនដែលស្ថិតក្នុងព្រំប្រទល់អាងស្ទឹងព្រែកត្នោត៕