ឯកឧត្តម លឹម គានហោ បានអនុញ្ញាតឲ្យគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី ( ADB ) ចូលជួបសម្តែងការគួសម ពិភាក្សាការងារ និងរាយការណ៍ជូនលើផែនការការងារយុទ្ធសាស្រ្តថ្មីរបស់ ADB HQ លើវិស័យទឹករបស់ប្រទេសកម្ពុជា


ព្រឹកថ្ងៃពុធ ៧កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០១៨ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឲ្យគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី ( ADB ) ដែលរួមមាន លោក Jiangfang Zhang : Director of Environment, Natural Resources and Agriculture Division of the Southeast Asia Department, លោកស្រី Thuy Trang Dang: Water Resources Specialist, លោក Alvin Lopez: Senior Natural Resources and Agriculture Specialist, លោក Leonard Leung : Natural Resources and Agriculture Economist, លោក Long Piseth: Senior Project Officer ចូលជួបសម្តែងការគួសម ពិភាក្សាការងារ និងរាយការណ៍ជូនលើផែនការការងារយុទ្ធសាស្រ្តថ្មីរបស់ ADB HQ លើវិស័យទឹករបស់ប្រទេសកម្ពុជា។

ADB HQ និង ក្រសួងធនធានទឹក និងឧតុនិយម នឹងអនុវត្តគម្រោង Irrigated Agriculture Improvement Project (IAIP) ក្នុងខេត្តចំនួន ៥ រួមមានខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តតាកែវ ខេត្តកំពង់ធំ និងខេត្តកំពត ដោយធ្វើទំនើបកម្ម ធ្វើការជួសជុលស្តារឡើងវិញ និងធ្វើការកែលម្អលើប្រព័ន្ធធារាសាស្ត្រក្នុងខេត្តចំនួន ៥ ខាងលើ ឲ្យទៅជាប្រព័ន្ធធារាសាស្រ្តមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដែលប្រើបានសម្រាប់ស្រោចស្រព្វបានទាំងរដូវប្រាំង និងរដូវវស្សា។

គម្រោង IAIP នឹងវិនិយោគទៅលើការងារដូចខាងក្រោម ៖
– សាងសង់ប្រព័ន្ធប្រឡាយជាបេតុង ប្រវែង ៣៨១,២ គម ។
– ធ្វើទំនប់អាងទឹកជាបេតុង ប្រវែង ៦.៥ គម ។
– ធ្វើទំនប់បង្ហៀរខ្នាតធំ ប្រវែង ៨០០ ម។
– បំពាក់ស្ថានីយបូមទឹកដើរដោយថាមពលអគ្គីនីយខ្នាតធំមានក្បាលបូម ៥ ចំនួន ០២ កន្លែង ជាប្រភេទ Smart Pumping Systems។
– សាងសង់សំណង់សិល្បការធំតូចដ៏ច្រើន ដើម្បីធានាឲ្យប្រព័ន្ធធារាសាស្ត្រទាំងនោះ មានលក្ខណៈគ្រប់ជ្រុងជ្រោយ ក្នុងខេត្តទាំង ៥ ខាងលើ ធ្វើការប្រើប្រាស់បានគ្រប់គ្រាន់ក្នុងការស្រោចស្រពវដំណាំស្រូវ បាន ៣ ដង ក្នុង ១ ឆ្នាំ។
– សាងសង់ Join Reservoir Operations (JOROP) ដើម្បីធានាបានលើរបបទឹកឲ្យនៅតែជាទឹករស់ទាំងរដូវវស្សា និងរដូវប្រាំង សម្រាប់ប្រព័ន្ធធារាសាស្រ្តទាំងអស់ក្នុងខេត្តទាំង ៥ ខាងលើ ។
– ធ្វើបញ្ជីសារពើភ័ណ្ឌក្នុងលក្ខណៈទំនើបកម្មលើប្រព័ន្ធធារាសាស្ត្រ។
– វិនិយោគលើការថែទាំជាប្រចាំ និងការថែទាំខួបរយ:ពេល ២ ឆ្នាំ មុនពេលផ្ទេរការងារទាំងនេះទៅឲ្យអ្នកទទួលផល ។
– ធ្វើការរៀបចំអ្នកទទួលផលទាំងអស់ឲ្យក្លាយទៅជា សកបទ ដើម្បីដំណើរការប្រព័ន្ធធារាសាស្ត្រក្នុងខេត្តទាំង ៥ ខាងលើ ឲ្យមាននិរន្តរភាព។
– គម្រោង IAIP នឹងចំណាយទៅលើការសាងសង់មជ្ឈមណ្ឌលទិន្នន័យទឹកដ៏ទំនើប ដើម្បីធ្វើការគ្រប់គ្រង បញ្ជា ផ្សព្វផ្សាយ ព្យាករណ៍ សំយោគ និងយុទ្ធសាស្ត្រ ដាក់ផែនការដំណោះស្រាយ និងរក្សាទុកលើទិន្នន័យទឹក។
– បំពាក់សម្ភារៈទំនើបគ្រប់យ៉ាងទាំងអស់ ដែលបំរើឲ្យការបញ្ជា គ្រប់គ្រង និងដាក់យុទ្ធសាស្ត្រទឹក ប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងលក្ខណៈ Real Time Forcasting។
– IAIP នឹងវិនិយោគទៅលើការងារដំឡើងប្រព័ន្ធ Doppler Radar តេជោសែនទី ២ ថ្មី ០១ ទៀត នៅខេត្តកំពង់ធំ ដើម្បីជួយដល់ការព្យាករ គ្រប់គ្រង ផ្សព្វផ្សាយ និងសំយោគទិន្នន័យទឹក ក្នុងលក្ខណៈ Real Times ។
– IAIP ក៏ផ្តល់អាហារូបករណ៍រយ:ពេលវែង លើជំនាញទាំងអស់ដែលបម្រើឲ្យមជ្ឈមណ្ឌលទិន្ននយ័ទឹកខាងលើ ។
– ចំណាយលើការបំពាក់សម្ភារៈគ្រប់យ៉ាងទាំងអស់ក្នុងមជ្ឈមណ្ឌលខាងលើ។
– បំពាក់បន្ថែមលើ Hydrometers and AWSs។ សរុបតម្លៃគម្រោងរបស់ គម្រោង IAIP គឺ ១៣៥ លានដុល្លារ ៕